ណាង ណារិទ្ធ ចាប់ផ្តើមធ្វើការងារជាមួយនឹងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្នុងតួនាទីជាអ្នកវាយតម្លៃសហគ្រាស នៅពេលដែលកម្មវិធីនេះចាប់ផ្តើមដំបូង ក្នុងឆ្នាំ ២០០១។ លោកបានពាំនាំ នូវបទពិសោធន៍ខាងការងារស៊ើបអង្កេតស្រាវជ្រាវ ពីការងារមុនរបស់លោក ជាមួយនឹងអង្គការសិទ្ធិមនុស្ស។ ការប្តេជ្ញាចិត្ត និងភាពស្ទាត់ជំនាញខាងការវាយតម្លៃឲ BFC បានធ្វើឲគាត់ ទទួលបានរង្វាន់ចំនួនពីរសម្រាប់ការបំពេញការលេចធ្លោររបស់គាត់។ លោកត្រូវបានដំឡើងឋានៈជាមន្ត្រីកម្មវិធីជាន់ខ្ពស់ ក្នុងឆ្នាំ ២០១៤ មុននឹងក្លាយជាទីប្រឹក្សាកម្មវិធី
ជាន់ខ្ពស់ ក្នុងឆ្នាំ ២០១៥។ បច្ចុប្បន្ននេះ លោកជាប្រធានក្រុមវាយតម្លៃ របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ លោក ណារិទ្ធ មានសញ្ញាបត្រអនុបណ្ឌិតចំនួនពីរ៖ អនុបណ្ឌិតរដ្ឋបាលធុរកិច្ច ពីសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) កម្ពុជា និងអនុបណ្ឌិតនីតិឯកជន ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកបានបានចូលរួមក្នុងសិក្ខាសាលា/សន្និសីទក្នុងស្រុក និងអន្តរជាតិជាច្រើនផងដែរ ដែលនាំឲលោកអាចពង្រឹងជំនាញ និងធ្វើការកែលំអជាប្រចាំ។
